ម៉ែ!
កូនមាសម្ដាយ...
នៅពេលដែលអ្នកម្តាយដឹងខ្លួនថា កូនមាសម្តាយបានមកចាប់កំណើតនៅក្នុងផ្ទៃម្តាយ កូនដឹងទេថាម្តាយសប្បាយរីរាយប៉ុណ្ណា ? ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយនោះ ក្នុងចិត្តរបស់អ្នកម្តាយក៏ចាប់ផ្តើមភ័យបារម្ភ ហើយការបារម្ភនោះមិនមែនម្តាយបារម្ភខ្លាច ម្តាយលែងស្អាត ឬភ័យនឹងការនឿយហត់នោះទេ គឺបារម្ភ ពីសុខភាពរបស់កូនមាសម្តាយ ម្តាយចាប់ផ្តើមចេះប្រុងប្រយ័ត្ន លើការលើកដាក់ ការដើរហើរ ជាពិសេសចាប់ផ្តើមជ្រើសរើសអាហារណាដែលកួរញ៉ាំ និងមិនគួរញ៉ាំ ។
នៅថ្ងៃប្រសូត្រមកដល់.....
ពេលកូនមាសម្តាយប្រសូត្រចេញមកម្តាយក៏នៅតែបារម្ភ តើកូនមាសម្តាយប្រសូត្រមកពេញលក្ខណៈដែរឬទេ ?
ពេលកូនចម្រើនវ័យ....
បន្តិចម្តងៗ កូនរបស់ម្តាយចាប់ផ្តើមវិវត្តន៍ ការបារម្ភរបស់ម្តាយនៅតែមានគ្រប់ពេល កូនដឹងទេ ពេលកូននៅតូច ម៉ែប្រើពេលវេលាទាំងអស់ ដើម្បីបង្រៀនអោយកូនចេះប្រើស្លាបព្រា ប្រើចង្កឹះចាប់ម្ហូបអាហារ បង្រៀនកូនអោយចេះពាក់ស្បែកជើង បង្រៀនកូនអោយចេះស្លៀកពាក់ខោអាវ ងូតទឹកអោយកូន ជួតសំអាតលាមកអោយកូន ទាំងអស់នេះម៉ែមិនដែលភ្លេច...
ប្រសិនបើថ្ងៃណាមួយ...
ម៉ែចាំអ្វីៗលែងបាន ឬអាចនិយាយយឺត ឬមិនច្បាស់ សុំកូនមាសម្ដាយឲ្យពេលវេលាម៉ែបន្តិច រងចាំម៉ែបានទេ អោយពេលវេលាម៉ែបានគិត រកនឹកពាក្យដែលត្រូវនិយាយជាមួយកូនមាសម្តាយ...
ពេលខ្លះ អ្វីដែលម៉ែចង់និយាយជាមួយកូន ម៉ែបែជាមិនអាចនិយាយជាមួយកូនបានទៀតហើយ...
កូនសម្លាញ់ កូនចាំបានទេ ម៉ែត្រូវបង្រៀនកូនប៉ុន្មានរយដងដើម្បីអោយកូនចេះនិយាយពាក្យថាម៉ែបាន...
ម៉ែសប្បាយចិត្តប៉ុនណា ពេលដែលកូនអាចនិយាយបាន
ម៉ែបានឆ្លើយសំនួរកូនប៉ុន្មានរយដង ទំរាំកូនយល់នៅអ្វីដែលកូនមិនយល់.....
ចឹងហើយ...
ប្រសិនបើថ្ងៃណាមួយ ម៉ែសួរកូនម្ដងហើយម្ដងទៀត ជាមួយនឹងរឿងដដែលៗ សុំកូនកុំធុញទ្រាន់បានអត់?
ពេលនោះម៉ែអាចដោះលេវអាវមិនបាន ពេលហូបអាហារអាចប្រលាក់ខោអាវ កូនកុំបន្ទោសម៉ែបានអត់ ?
សុំអោយកូនអត់ធ្មត់ ទន់ភ្លន់ជាមួយម៉ែបានអត់?
សុំត្រឹមកូននៅក្បែរខាងៗម៉ែ ម៉ែក៏កក់ក្ដៅ....
កូនសម្លាញ់....
ថ្ងៃនេះជើងរបស់ម៉ែចាប់ផ្ដើមអស់កំលាំង ឈរមិនសូវបានយូរ ដើរហើរលំបាក សុំអោយកូនចាប់ដៃម៉ែ ហើយប្រគ្រងម៉ែ ដូចថ្ងៃដែលកូនរៀនដើរ ម៉ែក៏ប្រគ្រងកូចដូចគ្នា.
មួយវិញទៀត.....
ប្រសិនជាថ្ងៃមួយមកដល់ ម៉ាក់មិនអាចញញឹមដាក់កូនបាន មិនអាចឆ្លើយជាមួយកូនបាន ពេលនោះកូនមាសម្តាយកុំខឹងនឹងម្តាយឲ្យសោះណាកូនសម្លាញ់ ព្រោះពេលនោះមានន័យថាម៉ែបានចាកចេញពីកូនទៅកាន់ពិភពមួយដ៏ឆ្ងាយ សូមកូនមាសម្តាយកុំពិបាកចិត្ត កុំយំ ត្រូវតាំងចិត្តឲ្យបានណាកូនមាសម្តាយ តែគ្រាន់តែកូនចាំអ្នកម្តាយម្នាក់នេះនៅតែបារម្ភ និងគិតពីកូនមាសម្តាយជានិច្ចណាកូនសម្លាញ់ ។
Credit: สุพลชัย วัฒนชัยกุลวงศ์
#ប្រែសម្រួល និងបន្ថែមបន្ថយអត្ថន័យបន្ថែម បើមានកំហុសឆ្គងសូមអធ្យាស្រ័យ។
No comments:
Post a Comment