១- ស្រឡាញ់ផ្កា តែកាច់ផ្កា
២- ស្រឡាញ់សត្វ តែដាក់ខ្នោះ ដាក់ច្រវាក់ ដាក់ទ្រុង
៣- ទៅហាត់ប្រាណតែជិះឡាន ហើយឡើងតាមជណ្តើរយន្ត
៤- ជិះម៉ូតូជិះឡាន ទៅធាក់កង់ ទៅរត់នៅក្នុងក្លឹប
៥- ហូបចុកកប់ៗ ដើម្បីយកកម្លាំងទៅសម្រកទម្ងន់
៦- ម្ចាស់ក្លឹបហាត់ប្រាណដុះក្បាលពោះស្អុយ
៧- ជួបជុំគ្នាហូបអី ដើម្បីបង្កើនភាពស្និទ្ធស្នាល តែមុខឈ្ងោកចុចទូរស័ព្ទ និងថតរូបបង្ហោះហើយឆ្លើយឆ្លងសារ Comment (សារ) នៅក្នុងទូរស័ព្ទ ។
៨- ញញឹមតែក្នុងរូបថត ខាងក្រៅមុខស្ងួត ពោរពេញដោយភាពស្មុគស្មាញ
៩- ទៅដល់ឋានព្រះច័ន្ទរាប់លានគីឡូម៉ែត្របានងាយជាងទៅលេងផ្ទះអ្នកមានគុណ
១០- និយាយថាទៅដើរលេង តែជិះសុទ្ធតែឡាន និងម៉ូតូជួនកាលជិះយន្តហោះទៀត
១១- ប៉ូលីសឲ្យពាក់មួកការពារក្បាលខ្លួនឯង តែអត់ពាក់ហើយសប្បាយចិត្តទៀតពេលជិះគេចប៉ូលីសបានសម្រេច
១២- ស្រីៗស្លៀកខ្លី តែខំប្រឹងទាញបិទបាំង
១៣- ផឹកស្រាអស់លុយហើយដឹងថាពិបាកខ្លួន ទៀតតែនៅតែផឹក
១៤- អ្នកមានលុយមិនសូវបង្ហាញ បង្ហាញតែអ្នកមិនសូវមាន
១៥- អ្នកធ្វើការស្នេហាជាតិមិនសូវបានមាត់ អ្នកពូកែមាត់បែរជាប់ឈ្មោះស្នេហាជាតិ
១៦- អ្នកប្រឹងស៊ីមិនធាត់ ធាត់តែអ្នកប្រឹងអត់
១៧- អ្នករៀនពូកែបែជាអ្នកធ្វើការឲ្យអ្នករៀនមិនពូកែ (មួយចំណែកធំ)
១៨- អ្នកនិពន្ធសៀវភៅ "វិធីក្លាយជាសេដ្ឋី "តែនៅត្រឹមតែជាអ្នកសរសេរសៀវភៅដដែល
១៩- អ្នកនិពន្ធសៀវភៅ "យុទ្ធសាស្រ្តទីផ្សារ "តែលក់សៀវភៅខ្លួនឯងមិនដាច់
២០- ចង់ស្អាតមិនថែខ្លួន បែរជាទៅរៀនកែររូប
២១- យកលុយទៅទិញកូនជ្រូកសន្សំលុយ
២២- បើកម៉ាស៊ីនត្រជាក់តែដណ្ដប់ភួយក្រាស
២៣- វ៉ៃកូន ហើយប្រដៅកូនថា កុំវ៉ៃគ្នាមិនល្អទេ
២៤- គេចសាលាចូលច្រៀងដាក់បទ អ្នកម៉ែមានគុណ
២៥- អ្នកទៅទិញឥវ៉ាន មិនសូវបានទិញដូចអ្នកជូនគេទៅទិញ
២៦- ហៅលុយអាមេរិកថាលុយដុល្លារ ដល់ហៅលុយខ្លួនឯងថាលុយខ្មែរ ម៉េចក៏មិនហៅលុយរៀល
២៧- គេលក់១០០,០០០ ដឹកដល់ផ្ទះមិនទិញ ទៅទិញអាថ្លៃ ៩០,០០០ តែដឹកខ្លួនឯងហើយអួតថាទិញបានថោកទៀត ។
២៨- តម្លៃធម្មតា១០ម៉ឺន អត់ទិញ ដល់លក់២០ម៉ឺនហើយដាក់ផ្លាក់ចុះពាក់កណ្តាលប្រជ្រៀតគ្នាទិញ
២៩- ស្លៀកពាក់ការពារខ្លួន ដល់ខ្លាចប្រលាក់ដោះទុកសុខចិត្តឲ្យប្រលាក់ខ្លួន
៣០- កាប់ដើមឈើធ្វើទ្រុងចាប
៣១- យកលុយទិញក្រដាសដុត អុជធូប ស្រូបផ្សែង បួងសួងសូមឲ្យមានសុខភាពល្អ រកស៊ីមានបាន
៣២- ប្រើប្រាស់កុំព្យូទ័រ កាន់ទូរស័ព្ទរាប់សិបម៉ោងដើម្បីស្វែងរកវិធីការពារភ្នែក
៣៣- លំហែកាយទៅលេងកន្លែងស្អាតៗ មិនយកភ្នែកមើល រវល់ថតទេសភាពមើលក្នុងទូរស័ព្ទ
៣៤- អ្នកលក់ទូរស័ព្ទណូកគារ តែប្រើសុទ្ធតែ សាមសុង និងអេផល
៣៥- ទិញទូរស័ព្ទរកតែស្អាត គ្រាន់តែកូដតែបន្តិចមិនយក តែទិញស្រោមមកដាក់ឡើងជិត
៣៦- បិទជញ្ជាំងដាក់ផ្លាក ហើយសរសេរថា ហាមបិតក្រដាសផ្សព្វផ្សាយ
៣៧- កន្លែងផ្ញើឥវ៉ាន់សរសេរថា បាក់បែកមិនទទួលខុសត្រូវ
៣៨- លើកញ្ចប់បារីសរសេរថា ជក់បារីបណ្តាល់ឲ្យខូចសុខភាព
៣៩- គ្រូខ្មែរពេលកូនឈឺយកទៅពេទ្យវិទ្យាសាស្រ្តមើល
៤០- ផឹកគ្រឿងកំប៉ុងផ្អែមៗ ឲ្យមានកំលាំងទៅហាត់ប្រាណការពារជម្ងឺ
៤១- ពេលយប់មិនព្រមដេកមកអង្គុយស្ងាបពេលថ្ងៃ
៤២- គោរពសាសនាព្រះពុទ្ធ តែមាឃបូជា វិសាខបូជា មិនសូវស្គាល់ ស្គាល់តែ Cristmas
៤៣- សរសេរអក្សរខុស ដល់គេប្រាប់ប្រកែកតបទៀតថា ហ្នឹងភាសានិយាយខុសពីភាសាសរសេរ
៤៤- របស់ត្រូវលក់មិនសូវផ្សព្វផ្សាយ ផ្សាយតែរឿងរង្វាន់
៤៥- ប្រាប់គេថាក្នុង Internet ភាគច្រើនជារឿងកុហក គេសួរថាម៉េចបានដឹង ប្រាប់គេថាឃើញក្នុងហ្វេសប៊ុក
៤៦- បង់ថ្លៃសាររាប់សិបម៉ឺន គ្រាន់តែគ្រូអត់មកបង្រៀនមួយថ្ងៃ អរសឹងចេះហោះ
No comments:
Post a Comment