Monday, February 19, 2018

ពាក្យថា " ម៉ែ " ខ្លីពិតតែមានន័យធំមិនអាចកាត់ថ្លៃបាន ហើយតើមានកូនក្នុងលោកប៉ុន្មានដែលយល់ពីពាក្យនេះ!

ម៉ែ!

កូនមាសម្ដាយ...
នៅពេលដែលអ្នកម្តាយដឹងខ្លួនថា កូនមាសម្តាយបានមកចាប់កំណើតនៅក្នុងផ្ទៃម្តាយ កូនដឹងទេថាម្តាយសប្បាយរីរាយប៉ុណ្ណា ? ប៉ុន្តែទន្ទឹមនឹងការសប្បាយរីករាយនោះ ក្នុងចិត្តរបស់អ្នកម្តាយក៏ចាប់ផ្តើមភ័យបារម្ភ ហើយការបារម្ភនោះមិនមែនម្តាយបារម្ភខ្លាច ម្តាយលែងស្អាត ឬភ័យនឹងការនឿយហត់នោះទេ គឺបារម្ភ ពីសុខភាពរបស់កូនមាសម្តាយ ម្តាយចាប់ផ្តើមចេះប្រុងប្រយ័ត្ន លើការលើកដាក់ ការដើរហើរ ជាពិសេសចាប់ផ្តើមជ្រើសរើសអាហារណាដែលកួរញ៉ាំ និងមិនគួរញ៉ាំ ។ 
នៅថ្ងៃប្រសូត្រមកដល់.....
ពេលកូនមាសម្តាយប្រសូត្រចេញមកម្តាយក៏នៅតែបារម្ភ តើកូនមាសម្តាយប្រសូត្រមកពេញលក្ខណៈដែរឬទេ ? 
ពេលកូនចម្រើនវ័យ....
បន្តិចម្តងៗ កូនរបស់ម្តាយចាប់ផ្តើមវិវត្តន៍ ការបារម្ភរបស់ម្តាយនៅតែមានគ្រប់ពេល កូនដឹងទេ ពេលកូននៅតូច ម៉ែប្រើពេលវេលាទាំងអស់ ដើម្បីបង្រៀនអោយកូនចេះប្រើស្លាបព្រា ប្រើចង្កឹះចាប់ម្ហូបអាហារ បង្រៀនកូនអោយចេះពាក់ស្បែកជើង បង្រៀនកូនអោយចេះស្លៀកពាក់ខោអាវ ងូតទឹកអោយកូន ជួតសំអាតលាមកអោយកូន ទាំងអស់នេះម៉ែមិនដែលភ្លេច...
ប្រសិនបើថ្ងៃណាមួយ...
ម៉ែចាំអ្វីៗលែងបាន ឬអាចនិយាយយឺត ឬមិនច្បាស់ សុំកូនមាសម្ដាយឲ្យពេលវេលាម៉ែបន្តិច រងចាំម៉ែបានទេ អោយពេលវេលាម៉ែបានគិត រកនឹកពាក្យដែលត្រូវនិយាយជាមួយកូនមាសម្តាយ...
ពេលខ្លះ អ្វីដែលម៉ែចង់និយាយជាមួយកូន ម៉ែបែជាមិនអាចនិយាយជាមួយកូនបានទៀតហើយ...
កូនសម្លាញ់ កូនចាំបានទេ ម៉ែត្រូវបង្រៀនកូនប៉ុន្មានរយដងដើម្បីអោយកូនចេះនិយាយពាក្យថាម៉ែបាន...
ម៉ែសប្បាយចិត្តប៉ុនណា ពេលដែលកូនអាចនិយាយបាន
ម៉ែបានឆ្លើយសំនួរកូនប៉ុន្មានរយដង ទំរាំកូនយល់នៅអ្វីដែលកូនមិនយល់.....
ចឹងហើយ...
ប្រសិនបើថ្ងៃណាមួយ ម៉ែសួរកូនម្ដងហើយម្ដងទៀត ជាមួយនឹងរឿងដដែលៗ សុំកូនកុំធុញទ្រាន់បានអត់?
ពេលនោះម៉ែអាចដោះលេវអាវមិនបាន ពេលហូបអាហារអាចប្រលាក់ខោអាវ កូនកុំបន្ទោសម៉ែបានអត់ ?
សុំអោយកូនអត់ធ្មត់ ទន់ភ្លន់ជាមួយម៉ែបានអត់? សុំត្រឹមកូននៅក្បែរខាងៗម៉ែ ម៉ែក៏កក់ក្ដៅ....
កូនសម្លាញ់....
ថ្ងៃនេះជើងរបស់ម៉ែចាប់ផ្ដើមអស់កំលាំង ឈរមិនសូវបានយូរ ដើរហើរលំបាក សុំអោយកូនចាប់ដៃម៉ែ ហើយប្រគ្រងម៉ែ ដូចថ្ងៃដែលកូនរៀនដើរ ម៉ែក៏ប្រគ្រងកូចដូចគ្នា.
មួយវិញទៀត.....
ប្រសិនបើថ្ងៃណាមួយម៉ែលែងដឹងខ្លួន ធ្វើការបន្ទោរបង់មិនត្រឹមត្រូវ សូមកូនមាសម្តាយកុំខ្ពើមរអើម នឹងកុំខឹងនឹងម៉ែ ហើយឲ្យម៉ែសុំទោសកូនទុកជាមុន ព្រោះនេះមិនមែនជាបំណងរបស់ម៉ែនោះទេ ណាកូនសម្លាញ់   បើថ្ងៃមួយមកដល់.....
ប្រសិនជាថ្ងៃមួយមកដល់ ម៉ាក់មិនអាចញញឹមដាក់កូនបាន មិនអាចឆ្លើយជាមួយកូនបាន ពេលនោះកូនមាសម្តាយកុំខឹងនឹងម្តាយឲ្យសោះណាកូនសម្លាញ់ ព្រោះពេលនោះមានន័យថាម៉ែបានចាកចេញពីកូនទៅកាន់ពិភពមួយដ៏ឆ្ងាយ សូមកូនមាសម្តាយកុំពិបាកចិត្ត កុំយំ ត្រូវតាំងចិត្តឲ្យបានណាកូនមាសម្តាយ តែគ្រាន់តែកូនចាំអ្នកម្តាយម្នាក់នេះនៅតែបារម្ភ និងគិតពីកូនមាសម្តាយជានិច្ចណាកូនសម្លាញ់ ។
Credit: สุพลชัย วัฒนชัยกุลวงศ์
#ប្រែសម្រួល និងបន្ថែមបន្ថយអត្ថន័យបន្ថែម បើមានកំហុសឆ្គងសូមអធ្យាស្រ័យ​។

Sunday, February 18, 2018

How to make powerbank for smart phone

Hi! everyone! now you are staying in my blogger to reading some article, so don't forget this article that writing about how to make powerbank for your smart phone. It is so easy to make it by using some dead thing that some of people through it to recycle bin. Not please pull it up and do with me.
Material for we need to make powerbank such as below:
- Plastic Box
- 9 Volt battery
- 9 Volt battery conector
- Power off-on
- Car Charger
- Black and Red Wires 10cm
Now let watch this video for how to make it

Monday, February 5, 2018

បីជំហាននៃជិវិត! តោះចង់ដឹងន័យថាយ៉ាងម៉េចខ្លះចូលអានជាមួយគ្នា (3 Steps of Life)


- ជំហានទីមួយនៃជិវិត (First Step of Life) 
នៅពេលមនុស្សយើងស្ថិតនៅក្នុងវ័យក្មេងយើងមានកំលាំង និងពេលវេលាគ្រប់គ្រាន់ តែមិនមានប្រាក់កាសចាយវាយគ្រប់គ្រាន់នោះទេ ក៏ព្រោះតែយើងស្ថិតក្នុងវ័យត្រូវការរៀនសូត្រ និងស្ថិតក្នុងបន្ទុករបស់ឪពុកម្តាយ ។
- ជំហានទីពីរនៃជិវិត (Second Step of Life) 
នៅពេលមនុស្សយើងស្ថិតនៅក្នុងវ័យជំទង់ (អាចស្ថិតក្នុងចន្លោះអាយុពី ២៣ឆ្នាំ ទៅ ៥០ឆ្នាំ)យើងមានកំលាំង និងលុយកាក់គ្រប់គ្រាន់ តែមិនមានពេលវេលាគ្រប់គ្រាន់នោះទេ ដោយសារតែយើងបានចំណាយពេលវេលាដែលយើងមានទៅស្វែងរកលុយកាកនេះឯង និងមានកាតព្វកិច្ចមើលថែគ្រួសារ ។
- ជំហានទីបីនៃជិវិត (Third Step of Life) 
នៅពេលមនុស្សយើងស្ថិតនៅក្នុងវ័យចាស់ (អាចចាប់ពីអាយុ៥០ឆ្នាំឡើងទៅ )យើងមាន
ពេលវេលាគ្រប់គ្រាន់ និងលុយកាក់គ្រប់គ្រាន់ តែកំលាំងរបស់យើងកាន់តែខ្សោយណាទៅហើយ  ។
សរុបមក
អត្ថបទនេះគ្រាន់តែចង់ចែករំលែក និងស្នើសុំឲ្យបងប្អូនធ្វើការពិចារណាពីអ្វីដែលគួរធ្វើ និងមិនគួរធ្វើនៅពេលដែលយើងអាចធ្វើបាន ។

Thursday, February 1, 2018

រឿងចម្លែក ៤៦ យ៉ាងដែលកើតមាននៅក្នុងស្រុកខ្មែរយើង តោះ ៤១៤១

រឿងចម្លែកៗ៤៦យ៉ាងនៅក្នុងសង្គមមនុស្សយើងដែលពិបាកនឹងស្វែងរកចម្លើយៈ
១- ស្រឡាញ់ផ្កា តែកាច់ផ្កា
២- ស្រឡាញ់សត្វ តែដាក់ខ្នោះ ដាក់ច្រវាក់ ដាក់ទ្រុង
៣- ទៅហាត់ប្រាណតែជិះឡាន ហើយឡើងតាមជណ្តើរយន្ត
៤- ជិះម៉ូតូជិះឡាន ទៅធាក់កង់ ទៅរត់នៅក្នុងក្លឹប
៥- ហូបចុកកប់ៗ ដើម្បីយកកម្លាំងទៅសម្រកទម្ងន់
៦- ម្ចាស់ក្លឹបហាត់ប្រាណដុះក្បាលពោះស្អុយ
៧- ជួបជុំគ្នាហូបអី ដើម្បីបង្កើនភាពស្និទ្ធស្នាល តែមុខឈ្ងោកចុចទូរស័ព្ទ និងថតរូបបង្ហោះហើយឆ្លើយឆ្លងសារ Comment (សារ) នៅក្នុងទូរស័ព្ទ ។
៨- ញញឹមតែក្នុងរូបថត ខាងក្រៅមុខស្ងួត ពោរពេញដោយភាពស្មុគស្មាញ
៩- ទៅដល់ឋានព្រះច័ន្ទរាប់លានគីឡូម៉ែត្របានងាយជាងទៅលេងផ្ទះអ្នកមានគុណ
១០- និយាយថាទៅដើរលេង តែជិះសុទ្ធតែឡាន និងម៉ូតូជួនកាលជិះយន្តហោះទៀត
១១- ប៉ូលីសឲ្យពាក់មួកការពារក្បាលខ្លួនឯង តែអត់ពាក់ហើយសប្បាយចិត្តទៀតពេលជិះគេចប៉ូលីសបានសម្រេច
១២- ស្រីៗស្លៀកខ្លី តែខំប្រឹងទាញបិទបាំង
១៣- ផឹកស្រាអស់លុយហើយដឹងថាពិបាកខ្លួន ទៀតតែនៅតែផឹក
១៤- អ្នកមានលុយមិនសូវបង្ហាញ បង្ហាញតែអ្នកមិនសូវមាន
១៥- អ្នកធ្វើការស្នេហាជាតិមិនសូវបានមាត់ អ្នកពូកែមាត់បែរជាប់ឈ្មោះស្នេហាជាតិ
១៦- អ្នកប្រឹងស៊ីមិនធាត់ ធាត់តែអ្នកប្រឹងអត់
១៧- អ្នករៀនពូកែបែជាអ្នកធ្វើការឲ្យអ្នករៀនមិនពូកែ (មួយចំណែកធំ)
១៨- អ្នកនិពន្ធសៀវភៅ  "វិធីក្លាយជាសេដ្ឋី "តែនៅត្រឹមតែជាអ្នកសរសេរសៀវភៅដដែល
១៩- អ្នកនិពន្ធសៀវភៅ  "យុទ្ធសាស្រ្តទីផ្សារ "តែលក់សៀវភៅខ្លួនឯងមិនដាច់
២០- ចង់ស្អាតមិនថែខ្លួន បែរជាទៅរៀនកែររូប
២១- យកលុយទៅទិញកូនជ្រូកសន្សំលុយ
២២- បើកម៉ាស៊ីនត្រជាក់តែដណ្ដប់ភួយក្រាស
២៣- វ៉ៃកូន ហើយប្រដៅកូនថា កុំវ៉ៃគ្នាមិនល្អទេ
២៤- គេចសាលាចូលច្រៀងដាក់បទ អ្នកម៉ែមានគុណ
២៥- អ្នកទៅទិញឥវ៉ាន មិនសូវបានទិញដូចអ្នកជូនគេទៅទិញ
២៦- ហៅលុយអាមេរិកថាលុយដុល្លារ ដល់ហៅលុយខ្លួនឯងថាលុយខ្មែរ ម៉េចក៏មិនហៅលុយរៀល
២៧- គេលក់១០០,០០០ ដឹកដល់ផ្ទះមិនទិញ ទៅទិញអាថ្លៃ ៩០,០០០ តែដឹកខ្លួនឯងហើយអួតថាទិញបានថោកទៀត ។
២៨- តម្លៃធម្មតា១០ម៉ឺន អត់ទិញ ដល់លក់២០ម៉ឺនហើយដាក់ផ្លាក់ចុះពាក់កណ្តាលប្រជ្រៀតគ្នាទិញ
២៩- ស្លៀកពាក់ការពារខ្លួន ដល់ខ្លាចប្រលាក់ដោះទុកសុខចិត្តឲ្យប្រលាក់ខ្លួន
៣០- កាប់ដើមឈើធ្វើទ្រុងចាប
៣១- យកលុយទិញក្រដាសដុត អុជធូប ស្រូបផ្សែង បួងសួងសូមឲ្យមានសុខភាពល្អ រកស៊ីមានបាន
៣២- ប្រើប្រាស់កុំព្យូទ័រ កាន់ទូរស័ព្ទរាប់សិបម៉ោងដើម្បីស្វែងរកវិធីការពារភ្នែក
៣៣- លំហែកាយទៅលេងកន្លែងស្អាតៗ មិនយកភ្នែកមើល រវល់ថតទេសភាពមើលក្នុងទូរស័ព្ទ
៣៤- អ្នកលក់ទូរស័ព្ទណូកគារ តែប្រើសុទ្ធតែ សាមសុង និងអេផល
៣៥- ទិញទូរស័ព្ទរកតែស្អាត គ្រាន់តែកូដតែបន្តិចមិនយក តែទិញស្រោមមកដាក់ឡើងជិត
៣៦- បិទជញ្ជាំងដាក់ផ្លាក ហើយសរសេរថា ហាមបិតក្រដាសផ្សព្វផ្សាយ
៣៧- កន្លែងផ្ញើឥវ៉ាន់សរសេរថា បាក់បែកមិនទទួលខុសត្រូវ
៣៨- លើកញ្ចប់បារីសរសេរថា ជក់បារីបណ្តាល់ឲ្យខូចសុខភាព
៣៩- គ្រូខ្មែរពេលកូនឈឺយកទៅពេទ្យវិទ្យាសាស្រ្តមើល
៤០- ផឹកគ្រឿងកំប៉ុងផ្អែមៗ ឲ្យមានកំលាំងទៅហាត់ប្រាណការពារជម្ងឺ
៤១- ពេលយប់មិនព្រមដេកមកអង្គុយស្ងាបពេលថ្ងៃ
៤២- គោរពសាសនាព្រះពុទ្ធ តែមាឃបូជា វិសាខបូជា មិនសូវស្គាល់ ស្គាល់តែ Cristmas
៤៣- សរសេរអក្សរខុស ដល់គេប្រាប់ប្រកែកតបទៀតថា ហ្នឹងភាសានិយាយខុសពីភាសាសរសេរ
៤៤- របស់ត្រូវលក់មិនសូវផ្សព្វផ្សាយ ផ្សាយតែរឿងរង្វាន់
៤៥- ប្រាប់គេថាក្នុង Internet ភាគច្រើនជារឿងកុហក គេសួរថាម៉េចបានដឹង ប្រាប់គេថាឃើញក្នុងហ្វេសប៊ុក
៤៦- បង់ថ្លៃសាររាប់សិបម៉ឺន គ្រាន់តែគ្រូអត់មកបង្រៀនមួយថ្ងៃ អរសឹងចេះហោះ