Monday, January 22, 2018

របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧-១៩៩៥ (ផ្នែកទី៣)

ដូចបានជម្រាបជូននៅក្នុងផ្នែកទី១ និងផ្នែកទី២អញ្ចឹង ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ យើងត្រូវមើលពីចំណុចចំនួនប្រាំ ហើយវគ្គមុនអេតមីនបានបង្ហាញចំណុចចំនួនពីររួចមកហើយគឺ
១- ការត្រួតពិនិត្យពីគែមស្លឹកឈើ
២- ការត្រួតពិនិត្យលក្ខណៈបន្ទាត់ស្របជុំវិញលេខ ១០០
ដូច្នេះនៅផ្នែកទីបីនេះ អេតមីននឹងបង្ហាញពី ការពិនិត្យបន្ទាត់ស្របគ្នានៅជុំវិញរូបលោក Franklin ។
តោះដើម្បីឲ្យកាន់តែច្បាស់ សូមតាមដានជាមួយអេតមីនដូចខាងក្រោមៈ
ចំណុចទីបី
សម្រាប់ចំណុចទីបីនេះគឺ
- សម្រាប់សាច់ប្រាក់ពិត បន្ទាត់ពីរដែលស្របគ្នាព័ទ្ធជុំវិញរូបលោក Franklin ដែលស្ថិតនៅពីក្រោមរូបកៀនគល់កអាវ មានលក្ខណៈជាប់គ្នា សូមមើលរូបខាងក្រោមៈ
- សម្រាប់សាច់ប្រាក់ក្លែងក្លាយ បន្ទាត់ពីរដែលស្របគ្នាព័ទ្ធជុំវិញរូបលោក Franklin ដែលស្ថិតនៅពីក្រោមរូបកៀនគល់កអាវ មានលក្ខណៈមិនជាប់គ្នាទេ សូមមើលរូបខាងក្រោមៈ
សូមពិនិត្យវិដេអូខាងក្រោមដើម្បីឲ្យកាន់តែច្បាស់ពីចំណុចទីបីតើយើងត្រូវមើលត្រង់ចំណុចណា
សូមរងចាំចំណុចទីបួននៅអត្ថបទបន្ត ។

No comments:

Post a Comment