Tuesday, January 23, 2018

របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរីឆ្នាំ១៩៧៧-១៩៩៥ (ផ្នែកទី៤)


ដូចបានជម្រាបជូននៅក្នុងផ្នែកមុនៗរួចមកហើយ (ផ្នែកទី១ ផ្នែកទី២ ហើយនិងផ្នែកទី៣) អញ្ចឹង ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ យើងត្រូវមើលពីចំណុចចំនួនប្រាំ ហើយវគ្គមុនៗអេតមីនបានបង្ហាញបីចំណុចរួចមកហើយគឺៈ
១- ការត្រួតពិនិត្យពីគែមស្លឹកឈើ
២- ការត្រួតពិនិត្យលក្ខណៈបន្ទាត់ស្របជុំវិញលេខ ១០០
៣- ការពិនិត្យបន្ទាត់ស្របគ្នានៅជុំវិញរូបលោក Franklin 
នៅផ្នែកទីបួននេះអេតមីននឹងបង្ហាញពី ការពិនិត្យចំនួនប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ ១០០ជ្រុងខាងស្តាំ ។
តោះដើម្បីឲ្យកាន់តែច្បាស់ សូមតាមដានជាមួយអេតមីនដូចខាងក្រោមៈ
ចំណុចទីបួន
សម្រាប់ចំណុចទីបួននេះគឺ
- សម្រាប់សាច់ប្រាក់ពិត ប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ ១០០ ជ្រុងខាងស្តាំ មានចំនួន តែបីប្រអប់នោះទេ សូមមើលរូបខាងក្រោមៈ
- សម្រាប់សាច់ប្រាក់ក្លែងក្លាយ ប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ ១០០ ជ្រុងខាងស្តាំ មានចំនួន រហូតដល់ទៅបួនប្រអប់ សូមមើលរូបខាងក្រោមៈ
ដើម្បីឲ្យកាន់តែច្បាស់ពីចំណុចទីបួនខាងលើនេះ តើយើងត្រូវមើលត្រង់ចំណុចណា សូមពិនិត្យវិដេអូខាងក្រោមៈ
សូមរងចាំចំណុចទីប្រាំដែលជាចំណុចចុងក្រោយនៅអត្ថបទបន្ទាប់នេះ ។

No comments:

Post a Comment