Wednesday, January 24, 2018

របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរីឆ្នាំ១៩៧៧-១៩៩៥ (ផ្នែកចុងក្រោយ)

ដូចបានជម្រាបជូននៅក្នុងផ្នែកមុនៗរួចមកហើយ  អញ្ចឹង ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ យើងត្រូវមើលពីចំណុចចំនួនប្រាំ ហើយវគ្គមុនៗអេតមីនបានបង្ហាញចំនួនបួនចំណុចរួចមកហើយគឺ
១- ការត្រួតពិនិត្យពីគែមស្លឹកឈើ
២- ការត្រួតពិនិត្យលក្ខណៈបន្ទាត់ស្របជុំវិញលេខ ១០០
៣- ការពិនិត្យបន្ទាត់ស្របគ្នានៅជុំវិញរូបលោក Franklin 
៤- ការពិនិត្យចំនួនចតុកោណក្បែរក្បាច់ផ្កាលើលេខ១០០ជ្រុងខាងស្តាំ 
នៅផ្នែកចុងក្រោយនេះអេតមីននឹងធ្វើការបង្ហាញពី ការពិនិត្យចំនួនចតុកោណក្បែរក្បាច់ផ្កាក្រោមលេខ១០០ជ្រុងខាងឆ្វេង ។
តោះដើម្បីឲ្យកាន់តែច្បាស់ សូមតាមដានជាមួយអេតមីនដូចខាងក្រោមៈ
ចំណុចទីប្រាំ
សម្រាប់ចំណុចទីប្រាំនេះគឺ
- សម្រាប់សាច់ប្រាក់ពិត ប្រអប់ចតុកោណក្បែរក្បាច់ផ្កាក្រោមលេខ ១០០ ជ្រុងខាងឆ្វេង មានចំនួន តែបួនប្រអប់នោះទេ សូមមើលរូបខាងក្រោមៈ
- សម្រាប់សាច់ប្រាក់ក្លែងក្លាយ ប្រអប់ចតុកោណក្បែរក្បាច់ផ្កាក្រោមលេខ ១០០ ជ្រុងខាងឆ្វេង មានចំនួន រហូតដល់ទៅប្រាំប្រអប់ សូមមើលរូបខាងក្រោមៈ
ដើម្បីឲ្យកាន់តែច្បាស់ពីចំណុចចុងក្រោយនេះ តើយើងត្រូវមើលត្រង់ចំណុចណា សូមពិនិត្យវិដេអូខាងក្រោមៈ
នៅអត្ថបទបន្ទាប់យើងខ្ញុំនឹងធ្វើការបង្ហាញជូនពីវិធីពិនិត្យសាច់ប្រាក់ដុល្លារក្រដាសប្រាក់ប្រភេទ ១០០ ស៊េរីឆ្នាំ ១៩៩៦ បន្តទៀត ។

Tuesday, January 23, 2018

របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរីឆ្នាំ១៩៧៧-១៩៩៥ (ផ្នែកទី៤)


ដូចបានជម្រាបជូននៅក្នុងផ្នែកមុនៗរួចមកហើយ (ផ្នែកទី១ ផ្នែកទី២ ហើយនិងផ្នែកទី៣) អញ្ចឹង ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ យើងត្រូវមើលពីចំណុចចំនួនប្រាំ ហើយវគ្គមុនៗអេតមីនបានបង្ហាញបីចំណុចរួចមកហើយគឺៈ
១- ការត្រួតពិនិត្យពីគែមស្លឹកឈើ
២- ការត្រួតពិនិត្យលក្ខណៈបន្ទាត់ស្របជុំវិញលេខ ១០០
៣- ការពិនិត្យបន្ទាត់ស្របគ្នានៅជុំវិញរូបលោក Franklin 
នៅផ្នែកទីបួននេះអេតមីននឹងបង្ហាញពី ការពិនិត្យចំនួនប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ ១០០ជ្រុងខាងស្តាំ ។
តោះដើម្បីឲ្យកាន់តែច្បាស់ សូមតាមដានជាមួយអេតមីនដូចខាងក្រោមៈ
ចំណុចទីបួន
សម្រាប់ចំណុចទីបួននេះគឺ
- សម្រាប់សាច់ប្រាក់ពិត ប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ ១០០ ជ្រុងខាងស្តាំ មានចំនួន តែបីប្រអប់នោះទេ សូមមើលរូបខាងក្រោមៈ
- សម្រាប់សាច់ប្រាក់ក្លែងក្លាយ ប្រអប់ចតុកោណក្បែរក្បាច់ផ្កាលើលេខ ១០០ ជ្រុងខាងស្តាំ មានចំនួន រហូតដល់ទៅបួនប្រអប់ សូមមើលរូបខាងក្រោមៈ
ដើម្បីឲ្យកាន់តែច្បាស់ពីចំណុចទីបួនខាងលើនេះ តើយើងត្រូវមើលត្រង់ចំណុចណា សូមពិនិត្យវិដេអូខាងក្រោមៈ
សូមរងចាំចំណុចទីប្រាំដែលជាចំណុចចុងក្រោយនៅអត្ថបទបន្ទាប់នេះ ។

Monday, January 22, 2018

របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧-១៩៩៥ (ផ្នែកទី៣)

ដូចបានជម្រាបជូននៅក្នុងផ្នែកទី១ និងផ្នែកទី២អញ្ចឹង ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ យើងត្រូវមើលពីចំណុចចំនួនប្រាំ ហើយវគ្គមុនអេតមីនបានបង្ហាញចំណុចចំនួនពីររួចមកហើយគឺ
១- ការត្រួតពិនិត្យពីគែមស្លឹកឈើ
២- ការត្រួតពិនិត្យលក្ខណៈបន្ទាត់ស្របជុំវិញលេខ ១០០
ដូច្នេះនៅផ្នែកទីបីនេះ អេតមីននឹងបង្ហាញពី ការពិនិត្យបន្ទាត់ស្របគ្នានៅជុំវិញរូបលោក Franklin ។
តោះដើម្បីឲ្យកាន់តែច្បាស់ សូមតាមដានជាមួយអេតមីនដូចខាងក្រោមៈ
ចំណុចទីបី
សម្រាប់ចំណុចទីបីនេះគឺ
- សម្រាប់សាច់ប្រាក់ពិត បន្ទាត់ពីរដែលស្របគ្នាព័ទ្ធជុំវិញរូបលោក Franklin ដែលស្ថិតនៅពីក្រោមរូបកៀនគល់កអាវ មានលក្ខណៈជាប់គ្នា សូមមើលរូបខាងក្រោមៈ
- សម្រាប់សាច់ប្រាក់ក្លែងក្លាយ បន្ទាត់ពីរដែលស្របគ្នាព័ទ្ធជុំវិញរូបលោក Franklin ដែលស្ថិតនៅពីក្រោមរូបកៀនគល់កអាវ មានលក្ខណៈមិនជាប់គ្នាទេ សូមមើលរូបខាងក្រោមៈ
សូមពិនិត្យវិដេអូខាងក្រោមដើម្បីឲ្យកាន់តែច្បាស់ពីចំណុចទីបីតើយើងត្រូវមើលត្រង់ចំណុចណា
សូមរងចាំចំណុចទីបួននៅអត្ថបទបន្ត ។

Sunday, January 21, 2018

របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ ១៩៧៧-​១៩៩៥ (ផ្នែកទី២)

របៀបមើលលុយដុល្លារក្លែងក្លាយក្រដាស100 $


ដូចបានជម្រាបជូននៅក្នុងផ្នែកទី១ អញ្ចឹង ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ យើងត្រូវមើលពីចំណុចចំនួនប្រាំ ហើយវគ្គមុនអេតមីនបានបង្ហាញពីចំណុចទីមួយហើយគឺ ការត្រួតពិនិត្យពីគែមស្លឹកឈើ ។ នៅផ្នែកទីពីរនេះអេតមីននឹងបង្ហាញពី ការពិនិត្យបន្ទាប់ស្របគ្នានៅជុំវិញលេខ 100
តោះដើម្បីឲ្យកាន់តែច្បាស់ សូមតាមដានជាមួយអេតមីនដូចខាងក្រោមៈ
ចំណុចទីពីរ
សម្រាប់ចំណុចទីពីរនេះគឺ
- សម្រាប់សាច់ប្រាក់ពិត បន្ទាត់ស្របដែលព័ទ្ធជុំវិញលេខ100ផ្នែកខាងក្រៅ នេះមានលក្ខណៈស្របគ្នាមិនជាប់គ្នាទេ សូមមើលរូបខាងក្រោមៈ
- សម្រាប់សាច់ប្រាក់ក្លែងក្លាយ បន្ទាត់ស្របដែលព័ទ្ធជុំវិញលេខ100ផ្នែកខាងក្រៅ នេះមានលក្ខណៈ ជាប់គ្នា សូមមើលរូបខាងក្រោមៈ
ដើម្បីឲ្យកាន់តែច្បាស់ពីចំណុចទីពីរតើយើងត្រូវមើលត្រង់ចំណុចណា សូមពិនិត្យវិដេអូខាងក្រោមៈ
សូមរងចាំចំណុចទីបីនៅអត្ថបទបន្ត

Saturday, January 20, 2018

របៀបត្រួតពិនិត្យប្រាក់ដុល្លារក្លែងក្លាយក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧-១៩៩៥ (ផ្នែកទី១)


ដើម្បីត្រួតពិនិត្យក្រដាសប្រាក់ដុល្លារក្លែងក្លាយប្រភេទ ក្រដាស១០០ដុល្លារ ស៊េរី ឆ្នាំ១៩៧៧ ដល់ឆ្នាំ១៩៩៥ អេតមីនសូមធ្វើការបង្ហាញពីចំណុចចំនួនប្រាំ ដែល អេតមីនធ្លាប់បានជួប និងធ្វើការស្រាវជ្រាវកន្លងមក ។
តោះដើម្បីឲ្យកាន់តែច្បាស់អេតមីននឹងធ្វើការបង្ហាញជូនម្តងមួយៗចំណុច ដែលមានជាបន្តបន្ទាប់ដូចតទៅ ។ប្រសិនជាបងប្អូនចំណុចណាផ្សេងទៀតសូមមេត្តាជួយចែករំលែកតាមរយៈ ការផ្តល់យោបល់ក្នុងប្រអប់ Comment ខាងក្រោមៈ
ចំណុចទីមួយ
សម្រាប់ចំណុចទីមួយនេះគឺៈ
- សម្រាប់សាច់ប្រាក់ពិត គែមស្លឹកឈើ នេះមានលក្ខណៈដឹតច្បាស់ល្អ ។
សូមមើលរូបខាងក្រោមៈ
- សម្រាប់សាច់ប្រាក់ក្លែងក្លាយ គែមស្លឹកឈើ នេះមានលក្ខណៈមិនដឹតច្បាស់ល្អនោះទេ ។សូមមើលរូបខាងក្រោមៈ
ដើម្បីឲ្យកាន់តែច្បាស់ពីចំណុចទីមួយថាតើយើងត្រូវមើលត្រង់ចំណុចណា សូមពិនិត្យវិដេអូខាងក្រោមៈ
សូមរងចាំចំណុចទីពីរនៅអត្ថបទបន្ត