ការបង្កើតហ្វេសប៊ុកផេក (Facebook fan page) គឺជាមធ្យោបាយដ៏ពេញនិយមមួយសម្រាប់ធ្វើការផ្សព្វផ្សាយនូវដំណើរការអាជីវកម្មរបស់មិត្តទាំងអស់គ្នាជាពិសេសសម្រាប់មិត្តដែលមានបំណង ឬកំពុងតែប្រកបអាជីវកម្មលក់ទំនិញអនឡាយ ។ ព្រោះថាបច្ចុប្បន្នតាមការសិក្សាស្រាវជ្រាវបានរកឃើញថាប្រជាជនកម្ពុជាប្រហែលជាង៥លាននាក់កំពុងតែប្រើប្រាស់បណ្តាញសង្គមជាពិសេស ហ្វេសប៊ុក (Facebook) នេះឯង ។
ដូច្នេះដើម្បីជាជំនួយដល់មិត្តទាំងអស់គ្នាក្នុងការសម្រេចចិត្ត ឌឹបេសណូលេចហ្វរយូ (The best Knowledge For You)សូមបង្ហាញពីគុណសម្បត្តិរបស់ហ្វេសប៊ុកផេក(Facebook Page) ដែលមានដូចខាងក្រោម៖
១-មិត្តទាំងអស់គ្នាអាចដឹងថាតើអ្នកដែលបានចុច Like ផេករបស់យើងរស់នៅប្រទេសណាខ្លះ? មកពីខេត្តណា ?
២-មិត្តទាំងអស់គ្នាអាចជួលក្រុមហ៊ុនហ្វេសប៊ុកឲ្យធ្វើការផ្សព្វផ្សាយពីផលិតផលដែលមិត្តទាំងអស់គ្នាបានដាក់លក់នៅលើ ហ្វេសប៊ុកផេក (Facebook Page)
៣-ហើយនៅពេលធ្វើការផ្សព្វផ្សាយលក់ពីផលិតផលនៅលើហ្វេសប៊ុកផេក (Facebook page) មិត្ត ទាំងអស់គ្នាអាចជ្រើសរើសពីទីតាំងប្រទេស ឬខេត្ត និងអាចជ្រើសរើស ភេទ, អាយុ, និង ចំណង់ចំណូលចិត្តផងដែរ ។
៤-អាចទទួលអ្នកចូលចិត្ត (Friends ហៅនៅក្នង Facebook) បានច្រើនជាង ៥,០០០នាក់
៥-អាចមើលរបាយការណ៍ ផ្សេងៗដូចជា៖
+ អ្នកបានឃើញពីផលិតផលរបស់យើង
+ អ្នកបានចុចមើលពីផលិតផលរបស់យើង
+ ព័ត៌មានពីការចូលមើលតាមថ្ងៃ
+ ផ្សេងៗទៀត
ផ្ទុយទៅវិញគណនីហ្វេសប៊ុកដែលមិត្តទាំងអស់គ្នាកំពុងតែប្រើប្រាស់អាចដឹងតែត្រឹមៈ
១- មានមិត្តភ័ក្តប៉ុន្មាននាក់
២- ត្រឹមតែបង្ហោះ(ផុស) ចូល
៣- មិនអាចជួលក្រុមហ៊ុនហ្វេសប៊ុកឲ្យធ្វើការផ្សាយពាណិជ្ជកម្មបាន
៤- អាចមាន Friends ត្រឹមតែ ៥,០០០ នាក់ប៉ុណ្ណោះ
៥- មិនអាចមើលរបាយការណ៍អ្វីបានទាំងអស់
សរុបសេចក្តីៈ
ដើម្បីឲ្យការទំនាក់ទំនង ឬព័ត៌មានដែលមិត្តទាំងអស់គ្នាចង់ចែករំលែកបានទៅដល់មនុស្សច្រើននាក់ (សម្រាប់អ្នកចូលចិត្តចែករំលែក) ឬដើម្បីឲ្យអាជីវកម្មតាមរយៈ Online (អ្នកមានបំណង ឬកំពុងតែប្រកបអាជីវកម្ម) កាន់តែទទួលបានជោគជ័យ មិត្តទាំងអស់គ្នាត្រូវតែមានហ្វេសប៊ុក ផេក (Facebook Page) ផ្ទាល់ខ្លួន ហើយបើហ្វេសប៊ុកផេក (Facebook Page) កាន់តែធំ (មានអ្នកចូលចិត្ត Like ) នោះការចែករំលែក ឬអាជីវកម្មរបស់មិត្តទាំងអស់គ្នានឹងកាន់តែជោគជ័យ ។
តើមានចំណាប់អារម្មណ៍ហើយឬនៅ ?
ប្រសិនបើមានការចាប់អារម្មណ៍ក្នុងការបង្កើត តោះចាប់ផ្តើមជាមួយគ្នាតាមជំហានខាងក្រោមៈ
ជំហានទី១៖ ការបង្កើតហ្វេសប៊ុកផេក (Facebook Page) ពីគណនី ហ្វេសប៊ុក
- ចុចលើ Start button
- ចុចលើ Google Chrome
(សូមពិនិត្យរូបខាងក្រោម)
- បញ្ចូលពាក្យ Facebook.com
- ចុចលើ Enter Key
(សូមពិនិត្យរូបខាងក្រោម)
- ចូលទៅក្នុងគណនីហ្វេសប៊ុករបស់មិត្តទាំងអស់គ្នាដោយ
+ បញ្ចូលលេខអ៊ីមេល ឬលេខទូរស័ព្ទ
+ បញ្ចូលលេខសម្ងាត់
+ ចុចលើ Log in (សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Quick help
(សូមពិនិត្យរូបខាងក្រោម)
- វាយបញ្ចូលពាក្យ "How to convert my personal account to a Facebook Pages"
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ "How to convert my personal account to a Facebook Pages"
(សូមពិនិត្យរូបខាងក្រោម)
- ចុចចុះក្រោមស្វែងរកពាក្យ "1. Go to Create a Facebook Page Base on Your Profile"
- ចុចលើ Create a Facebook Page Base on Your Profile
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Get Started
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Continue
(សូមពិនិត្យរូបខាងក្រោម)
- ហ្វេសប៊ុក (Facebook Page) ត្រូវបានបង្កើត
(សូមពិនិត្យរូបខាងក្រោម)
ជំហានទី២៖ ការផ្ទៀងផ្ទាត់ Friends និង អ្នក Like
+ ការត្រួតពិនិត្យ Friends នៅលើគណនីហ្វេសប៊ុក (Facebook account)
- ចុចលើគណនីហ្វេសប៊ុក
(សូមពិនិត្យរូបខាងក្រោម)
- តាមរូបខាងក្រោមយើងឃើញថាគណនីហ្វេសប៊ុកមាន Friends ចំនួន៦៧នាក់ ។
(សូមពិនិត្យរូបខាងក្រោម)
+ ត្រួតពិនិត្យពីចំនួនអ្នកចូលចិត្ត នៅលើហ្វេសប៊ុកផេកដែលបានបង្កើតនៅជំហានទី០១
- ចុចលើ Home
(សូមពិនិត្យរូបខាងក្រោម)
- តាមរូបខាងក្រោមយើងឃើញហ្វេសប៊ុកផេកមាន អ្នកចូលចិត្តចំនួន ០នាក់ ។
(សូមពិនិត្យរូបខាងក្រោម)
ជំហានទី០៣៖ បម្លែង Friends នៅលើគណនីហ្វេសប៊ុកទៅជាអ្នកចូលចិត្ត (Like) ហ្វេសប៊ុកផេក (Facebook Page)
- ចុចលើសញ្ញាត្រីកោណពណ៌ស
- ចុចលើឈ្មោះហ្វេសប៊ុកផេក
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Profile to page tools
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Friends
- ហើយចុចលើ Select All
- ហើយចុចលើ Next Button
(សូមពិនិត្យរូបខាងក្រោម)
- ហើយចុចលើ Finish Button ដើម្បីបញ្ចប់ ។
(សូមពិនិត្យរូបខាងក្រោម)
តោះឥឡូវយើងត្រលប់ទៅមើលពីអ្នកចូលចិត្ត (Like)
- ចុចលើ Home
(សូមពិនិត្យរូបខាងក្រោម)
- តាមរូបខាងក្រោមយើងឃើញហ្វេសប៊ុកផេកមាន អ្នកចូលចិត្តចំនួន ៦៦នាក់ ។
(សូមពិនិត្យរូបខាងក្រោម)
សំគាល់:
ប្រសិនបើគណនីហ្វេសប៊ុករបស់មិត្តទាំងអស់គ្នាមាន Friends ចំនួន ៥,០០០នាក់ នោះបន្ទាប់ពីអនុវត្តតាមជំហានខាងលើ មិត្តទាំងអស់គ្នានឹងទទួលបានអ្នកចូលចិត្ត (Like) លើហ្វេសប៊ុកផេក របស់មិត្តទាំងអស់គ្នាចំនួន ៥,០០០ នាក់ដែរ ។
ដូច្នេះ អេតមីនសូមផ្តល់យោបល់ថាមុនពេលធ្វើការបម្លែងគណនីហ្វេសប៊ុកទៅជា ហ្វេសប៊ុកផេក មិត្តទាំងអស់គ្នាត្រូវស្វែងរកមិត្តនៅក្នុងគណនីហ្វេសប៊ុកឲ្យបានច្រើនជាមុនសិន ។
មិត្តទាំងអស់គ្នាអាចទស្សនាវិដេអូខាងក្រោមបន្ថែមបាន
No comments:
Post a Comment