Friday, April 13, 2018

របៀបប្រើប្រាស់សេវា អេសុីលីដា យូនីធីទាន់ចិត្ត / How to Log in ACLEDA Unity ToanChet

របៀបចូលទៅ កាន់សេវា អេសុីលីដា យូនីធីទាន់ចិត្ត
How to Log in ACLEDA Unity ToanChet

របៀបទាញយកកម្មវិធីអេសុីលីដាយូនីធីទាន់ចិត្ត សម្រាប់ទូរស័ព្ទប្រព័ន្ធ អាយហ្វូន / How to download ACLEDA Unity ToanChet application for IPhone

របៀបទាញយកកម្មវិធីអេសុីលីដាយូនីធីទាន់ចិត្ត

How to download ACLEDA Unity ToanChet application

របៀបទាញយកកម្មវិធីអេសុីលីដាយូនីធីទាន់ចិត្តសម្រាប់ទូរស័ព្ទប្រព័ន្ធ អ៊ែនត្រយ / How to download ACLEDA Unity ToanChet for android

របៀបទាញយកកម្មវិធីអេសុីលីដាយូនីធីទាន់ចិត្ត
How to download ACLEDA Unity ToanChet application

Monday, April 9, 2018

ការបង្កើតហ្វេសប៊ុកផេក (Facebook Page) ដោយមានអ្នកចុច Like ផេក៥០០០នាក់ ត្រឹមតែ៥នាទី ប៉ុណ្ណោះ

បង្កើតហ្វេសប៊ុកផេក (Facebook Page) ដោយមានអ្នកចុច Like ៥០០០នាក់ ត្រឹមតែ៥នាទី ប៉ុណ្ណោះ
  
 ការបង្កើតហ្វេសប៊ុកផេក (Facebook fan page) គឺជាមធ្យោបាយដ៏ពេញនិយមមួយសម្រាប់ធ្វើការផ្សព្វផ្សាយនូវដំណើរការអាជីវកម្មរបស់មិត្តទាំងអស់គ្នាជាពិសេសសម្រាប់មិត្តដែលមានបំណង ឬកំពុងតែប្រកបអាជីវកម្មលក់ទំនិញអនឡាយ ។ ព្រោះថាបច្ចុប្បន្នតាមការសិក្សាស្រាវជ្រាវបានរកឃើញថាប្រជាជនកម្ពុជាប្រហែលជាង៥លាននាក់កំពុងតែប្រើប្រាស់បណ្តាញសង្គមជាពិសេស ហ្វេសប៊ុក (Facebook) នេះឯង ។
 ដូច្នេះដើម្បីជាជំនួយដល់មិត្តទាំងអស់គ្នាក្នុងការសម្រេចចិត្ត ឌឹបេសណូលេចហ្វរយូ (The best Knowledge For You)សូមបង្ហាញពីគុណសម្បត្តិរបស់ហ្វេសប៊ុកផេក(Facebook Page) ដែលមានដូចខាងក្រោម៖  
១-មិត្តទាំងអស់គ្នាអាចដឹងថាតើអ្នកដែលបានចុច Like ផេករបស់យើងរស់នៅប្រទេសណាខ្លះ? មកពីខេត្តណា ?  
២-មិត្តទាំងអស់គ្នាអាចជួលក្រុមហ៊ុនហ្វេសប៊ុកឲ្យធ្វើការផ្សព្វផ្សាយពីផលិតផលដែលមិត្តទាំងអស់គ្នាបានដាក់លក់នៅលើ ហ្វេសប៊ុកផេក (Facebook Page)  
៣-ហើយនៅពេលធ្វើការផ្សព្វផ្សាយលក់ពីផលិតផលនៅលើហ្វេសប៊ុកផេក (Facebook page) មិត្ត ទាំងអស់គ្នាអាចជ្រើសរើសពីទីតាំងប្រទេស ឬខេត្ត និងអាចជ្រើសរើស ភេទ, អាយុ, និង ចំណង់ចំណូលចិត្តផងដែរ ។ 
៤-អាចទទួលអ្នកចូលចិត្ត (Friends ហៅនៅក្នង Facebook) បានច្រើនជាង ៥,០០០នាក់
៥-អាចមើលរបាយការណ៍ ផ្សេងៗដូចជា៖        
   + អ្នកបានឃើញពីផលិតផលរបស់យើង        
   + អ្នកបានចុចមើលពីផលិតផលរបស់យើង        
   + ព័ត៌មានពីការចូលមើលតាមថ្ងៃ        
   + ផ្សេងៗទៀត 
ផ្ទុយទៅវិញគណនីហ្វេសប៊ុកដែលមិត្តទាំងអស់គ្នាកំពុងតែប្រើប្រាស់អាចដឹងតែត្រឹមៈ
១- មានមិត្តភ័ក្តប៉ុន្មាននាក់
២- ត្រឹមតែបង្ហោះ(ផុស) ចូល
៣- មិនអាចជួលក្រុមហ៊ុនហ្វេសប៊ុកឲ្យធ្វើការផ្សាយពាណិជ្ជកម្មបាន
៤- អាចមាន Friends​ ត្រឹមតែ ៥,០០០ នាក់ប៉ុណ្ណោះ
៥- មិនអាចមើលរបាយការណ៍អ្វីបានទាំងអស់
សរុបសេចក្តីៈ
ដើម្បីឲ្យការទំនាក់ទំនង ឬព័ត៌មានដែលមិត្តទាំងអស់គ្នាចង់ចែករំលែកបានទៅដល់មនុស្សច្រើននាក់ (សម្រាប់អ្នកចូលចិត្តចែករំលែក) ឬដើម្បីឲ្យអាជីវកម្មតាមរយៈ Online (អ្នកមានបំណង ឬកំពុងតែប្រកបអាជីវកម្ម) កាន់តែទទួលបានជោគជ័យ មិត្តទាំងអស់គ្នាត្រូវតែមានហ្វេសប៊ុក ផេក (Facebook Page) ផ្ទាល់ខ្លួន ហើយបើហ្វេសប៊ុកផេក (Facebook Page) កាន់តែធំ (មានអ្នកចូលចិត្ត Like ) នោះការចែករំលែក ឬអាជីវកម្មរបស់មិត្តទាំងអស់គ្នានឹងកាន់តែជោគជ័យ ។
តើមានចំណាប់អារម្មណ៍ហើយឬនៅ ?
ប្រសិនបើមានការចាប់អារម្មណ៍ក្នុងការបង្កើត តោះចាប់ផ្តើមជាមួយគ្នាតាមជំហានខាងក្រោមៈ
ជំហានទី១៖ ការបង្កើតហ្វេសប៊ុកផេក (Facebook Page) ពីគណនី ហ្វេសប៊ុក 
- ចុចលើ Start button
- ចុចលើ Google Chrome
(សូមពិនិត្យរូបខាងក្រោម)
- បញ្ចូលពាក្យ Facebook.com
- ចុចលើ Enter Key 
(សូមពិនិត្យរូបខាងក្រោម)
- ចូលទៅក្នុងគណនីហ្វេសប៊ុករបស់មិត្តទាំងអស់គ្នាដោយ
+ បញ្ចូលលេខអ៊ីមេល ឬលេខទូរស័ព្ទ
+ បញ្ចូលលេខសម្ងាត់
+ ចុចលើ Log in (សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Quick help
(សូមពិនិត្យរូបខាងក្រោម)
- វាយបញ្ចូលពាក្យ "How to convert my personal account to a Facebook Pages"
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ "How to convert my personal account to a Facebook Pages"
(សូមពិនិត្យរូបខាងក្រោម)
- ចុចចុះក្រោមស្វែងរកពាក្យ "1. Go to Create a Facebook Page Base on Your Profile
- ចុចលើ Create a Facebook Page Base on Your Profile 
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Get Started
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Continue
(សូមពិនិត្យរូបខាងក្រោម)
- ហ្វេសប៊ុក (Facebook Page) ត្រូវបានបង្កើត
(សូមពិនិត្យរូបខាងក្រោម)
 
ជំហានទី២៖ ការផ្ទៀងផ្ទាត់ Friends និង អ្នក Like 
+ ការត្រួតពិនិត្យ Friends នៅលើគណនីហ្វេសប៊ុក (Facebook account)
- ចុចលើគណនីហ្វេសប៊ុក
(សូមពិនិត្យរូបខាងក្រោម)
- តាមរូបខាងក្រោមយើងឃើញថាគណនីហ្វេសប៊ុកមាន Friends ចំនួន៦៧នាក់ ។
(សូមពិនិត្យរូបខាងក្រោម)
ត្រួតពិនិត្យពីចំនួនអ្នកចូលចិត្ត នៅលើហ្វេសប៊ុកផេកដែលបានបង្កើតនៅជំហានទី០១
- ចុចលើ Home 
(សូមពិនិត្យរូបខាងក្រោម)
- តាមរូបខាងក្រោមយើងឃើញហ្វេសប៊ុកផេកមាន អ្នកចូលចិត្តចំនួន ០នាក់ ។
(សូមពិនិត្យរូបខាងក្រោម)
ជំហានទី០៣៖ បម្លែង Friends នៅលើគណនីហ្វេសប៊ុកទៅជាអ្នកចូលចិត្ត (Like) ហ្វេសប៊ុកផេក (Facebook Page)
- ចុចលើសញ្ញាត្រីកោណពណ៌ស
- ចុចលើឈ្មោះហ្វេសប៊ុកផេក  
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Profile to page tools 
(សូមពិនិត្យរូបខាងក្រោម)
- ចុចលើ Friends
- ហើយចុចលើ Select All 
- ហើយចុចលើ Next Button
(សូមពិនិត្យរូបខាងក្រោម)
- ហើយចុចលើ Finish Button ដើម្បីបញ្ចប់ ។
(សូមពិនិត្យរូបខាងក្រោម)
តោះឥឡូវយើងត្រលប់ទៅមើលពីអ្នកចូលចិត្ត (Like)
- ចុចលើ Home 
(សូមពិនិត្យរូបខាងក្រោម)
- តាមរូបខាងក្រោមយើងឃើញហ្វេសប៊ុកផេកមាន អ្នកចូលចិត្តចំនួន ៦៦នាក់ ។
(សូមពិនិត្យរូបខាងក្រោម)
សំគាល់:
ប្រសិនបើគណនីហ្វេសប៊ុករបស់មិត្តទាំងអស់គ្នាមាន Friends ចំនួន ៥,០០០នាក់ នោះបន្ទាប់ពីអនុវត្តតាមជំហានខាងលើ មិត្តទាំងអស់គ្នានឹងទទួលបានអ្នកចូលចិត្ត (Like) លើហ្វេសប៊ុកផេក របស់មិត្តទាំងអស់គ្នាចំនួន ៥,០០០ នាក់ដែរ ។
ដូច្នេះ  អេតមីនសូមផ្តល់យោបល់ថាមុនពេលធ្វើការបម្លែងគណនីហ្វេសប៊ុកទៅជា ហ្វេសប៊ុកផេក មិត្តទាំងអស់គ្នាត្រូវស្វែងរកមិត្តនៅក្នុងគណនីហ្វេសប៊ុកឲ្យបានច្រើនជាមុនសិន ។
មិត្តទាំងអស់គ្នាអាចទស្សនាវិដេអូខាងក្រោមបន្ថែមបាន

យីមិនដែលដឹងសោះ ចាយលុយបាតឡើងយូរ អត់ដែលដឹងថាមានក្រដាសប្រាក់គេមិនចាយទៀតលោកព្រះ

ក្រដាសប្រាក់បាតដែលមិនអាចចរាចរលើទីផ្សារ

តោះថ្ងៃនេះ Khmer Creative Plus សូមធ្វើការបង្ហាញជូនពីប្រភេទលុយបាតដែលឈប់ចរាចរ(មិនអាចចាយវាយបាន) នៅលើទីផ្សារបច្ចុប្បន្នបានដូចរូបខាងក្រោមៈ
១- ប្រភេទក្រដាសប្រាក់១០០០បាត
-បោះពុម្ព និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ១៩៩២
-ដកចេញឈប់ឲ្យប្រើប្រាស់នៅឆ្នាំ ១៩៩៨
២- ប្រភេទក្រដាសប្រាក់៥០០បាត
 -បោះពុម្ព និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ១៩៨៨
 -ដកចេញឈប់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១៤
៣- ប្រភេទក្រដាសប្រាក់៥០បាត
-បោះពុម្ព និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ១៩៨៥
-ដកចេញឈប់ឲ្យប្រើប្រាស់នៅឆ្នាំ ២០០៤
៤- ប្រភេទក្រដាសប្រាក់២០បាត
-បោះពុម្ព និងដាក់ឲ្យប្រើប្រាស់នៅឆ្នាំ ១៩៨១
-ដកចេញឈប់ឲ្យប្រើប្រាស់នៅឆ្នាំ ២០១៣
ប្រភពៈ https://www.leftovercurrency.com/